កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងដឹកជញ្ជូនគ្រឿងញៀនជាង ៤,៦១តោន ទៅដុតបំផ្លាញ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងដឹកជញ្ជូនគ្រឿងញៀនជាង ៤,៦១តោន ទៅដុតបំផ្លាញ

 កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងដឹកជញ្ជូនគ្រឿងញៀនជាង ៤,៦១តោន ទៅដុតបំផ្លាញ


រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសម្របសម្រួលដឹកជញ្ជូនគ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី និងសម្ភារៈវេចខ្ចប់ ដែលមានទម្ងន់សរុប ៤,៦១តោន ចេញពីអាគារសាលាយុត្តិធម៌រាជធានីភ្នំពេញ ទៅកាន់ទីតាំងដុតបំផ្លាញគ្រឿងញៀន ស្ថិតនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

សកម្មភាពនេះ ត្រូវបានអនុវត្តក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ដើម្បីធានាឱ្យដំណើរការដឹកជញ្ជូន និងការដុតបំផ្លាញគ្រឿងញៀនប្រព្រឹត្តទៅដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងប្រកបដោយប្រសិទ្ធភាព។

ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការចូលរួមរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងគាំទ្រដល់ការដឹកជញ្ជូនគ្រឿងញៀនទៅដុតបំផ្លាញនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់កងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។















Post a Comment (0)
Previous Post Next Post