សិស្សមត្តេយ្យកម្រិតខ្ពស់ នៃសាលាធនធានពន្លឺកុមារ ទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍ ដើម្បីត្រៀមឈានចូលថ្នាក់ទី១
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

សិស្សមត្តេយ្យកម្រិតខ្ពស់ នៃសាលាធនធានពន្លឺកុមារ ទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍ ដើម្បីត្រៀមឈានចូលថ្នាក់ទី១

 សិស្សមត្តេយ្យកម្រិតខ្ពស់ នៃសាលាធនធានពន្លឺកុមារ ទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍ ដើម្បីត្រៀមឈានចូលថ្នាក់ទី១


ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ហាស សិលា នាយិកាសាលាធនធានពន្លឺកុមារ រួមជាមួយលោកគ្រូ អ្នកគ្រូ បានដឹកនាំសិស្សានុសិស្សថ្នាក់មត្តេយ្យកម្រិតខ្ពស់ ចំនួន ៩៥នាក់ ក្នុងនោះសិស្សស្រី ៥០នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីផ្តល់ឱកាសឱ្យកុមារស្គាល់ពីបរិយាកាសសិក្សានៅកម្រិតបឋមសិក្សា និងត្រៀមខ្លួនឈានចូលថ្នាក់ទី១ នាពេលខាងមុខ។


ក្នុងឱកាសនោះ គណៈគ្រប់គ្រង និងសិស្សានុសិស្សទាំងអស់ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី អ៊ុង សុភាព នាយិកាសាលាបឋមសិក្សាអនុវត្តន៍ ព្រមទាំងលោកនាយករង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានបង្ហាញពីស្មារតីសាមគ្គី កិច្ចសហការល្អ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំកុមារ។


ជាកិច្ចស្វាគមន៍ លោកស្រីនាយិកាសាលាបឋមសិក្សាអនុវត្តន៍ បានធ្វើបទបង្ហាញអប់រំជូនសិស្សានុសិស្ស អំពីស្នាដៃ និងគុណូបការៈរបស់លោកតាក្រមង៉ុយ សម្តេចព្រះសង្ឃរាជ ជួន ណាត និងព្រះបាទជ័យវរ្ម័នទី៧ ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់ជាតិ គោរពវប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិ តាំងពីវ័យកុមារ។


បន្ទាប់មក សិស្សានុសិស្សបានទស្សនាបន្ទប់រៀន បណ្ណាល័យ ទីធ្លាលេង និងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលា ព្រមទាំងបានស្វែងយល់ពីសកម្មភាពសិក្សា និងបរិយាកាសរស់នៅក្នុងសាលាបឋមសិក្សា ដែលជាបទពិសោធន៍ថ្មី ជួយបង្កើនភាពក្លាហាន ទំនុកចិត្ត និងការត្រៀមខ្លួនសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា។


ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យ ដោយឆ្លុះបញ្ចាំងពីកិច្ចសហការល្អរវាងស្ថាប័នអប់រំទាំងពីរ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍកុមារតូច ឱ្យមានមូលដ្ឋានរឹងមាំសម្រាប់ការបន្តការសិក្សានៅកម្រិតខ្ពស់បន្តទៀត។

អត្ថបទ៖ កុល សារត្ន័ សហការី MRR News ប្រចាំខេត្តស្ទឹងត្រែង





Post a Comment (0)
Previous Post Next Post