ថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពសារព័ត៌មានរស្មីញូស៍ នាំយកបច្ច័យចូលរួមរំលែកទុក្ខគ្រួសារលោក យស់ ផល្លា ក្នុងពិធីបុណ្យសពឪពុក
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពសារព័ត៌មានរស្មីញូស៍ នាំយកបច្ច័យចូលរួមរំលែកទុក្ខគ្រួសារលោក យស់ ផល្លា ក្នុងពិធីបុណ្យសពឪពុក

 ថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពសារព័ត៌មានរស្មីញូស៍ នាំយកបច្ច័យចូលរួមរំលែកទុក្ខគ្រួសារលោក យស់ ផល្លា ក្នុងពិធីបុណ្យសពឪពុក


ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:២៥នាទី លោក លន សារឿន និពន្ធនាយកគេហទំព័រ www.mrrnews.com.kh (រស្មីញូស៍) តំណាងឱ្យលោក មឿន រស្មី ចាងហ្វាងអង្គភាពសារព័ត៌មានរស្មីញូស៍ រួមជាមួយសមាជិក សមាជិកានៃអង្គភាព បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យទៅចូលរួមក្នុងពិធីបុណ្យសពលោក យស់ ឡន ដែលត្រូវជាឪពុករបស់លោក យស់ ផល្លា និពន្ធនាយកសារព័ត៌មានរស្មីញូស៍។


លោក យស់ ឡន ភេទប្រុស អាយុ ៦៧ឆ្នាំ បានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៧នាទីរំលងអធ្រាត្រ នៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មសិន សង្កាត់និមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ក្នុងឱកាសនោះ លោក លន សារឿន និងក្រុមការងារ បាននាំយកថវិកាដែលប្រមូលបានពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាពសារព័ត៌មានរស្មីញូស៍ ក្នុងស្មារតីសាមគ្គីភាព និងមូលនិធិមហាគ្រួសាររស្មីញូស៍ សរុបចំនួន ១,១៤០,០០០រៀល (មួយលានមួយសែនបួនម៉ឺនរៀល) ប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងជាការចែករំលែកទុក្ខលំបាកជាមួយក្រុមគ្រួសារលោក យស់ ផល្លា ក្នុងគ្រាដ៏សោកសៅនេះ។


ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពសារព័ត៌មានរស្មីញូស៍ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ឪពុកជាទីគោរពស្រឡាញ់របស់លោក យស់ ផល្លា និងបានបួងសួងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោក យស់ ឡន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕






Post a Comment (0)
Previous Post Next Post