អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា

 អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា


ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមជនសង្ស័យទាំង៤នាក់ មាន៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ខណៈជនសង្ស័យម្នាក់ទៀត ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។


ករណីទី១
កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចខ្ទមទុកចោល ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

  • ឈ្មោះ កែវ សុធា អាយុ ៤០ឆ្នាំ
  • ឈ្មោះ ម៉េង ថាវរី អាយុ ៣០ឆ្នាំ
  • ឈ្មោះ វី ដាវីន អាយុ ២១ឆ្នាំ

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ក្រាមសថ្លាចំនួន៤កញ្ចប់ ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ ជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។


ករណីទី២
កាលពីវេលាម៉ោង ៧:៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ពីប្រជាពលរដ្ឋ រាយការណ៍ថា បុរសម្នាក់ឈ្មោះ លី វីណា អាយុ ២៨ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ បានចុះអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនបង្ក និងបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ស្រុកកណ្ដាលស្ទឹង ដើម្បីទទួលការព្យាបាល និងស្តារនីតិសម្បទាតាមនីតិវិធី។


Post a Comment (0)
Previous Post Next Post