វិធានការគន្លឹះក្នុងវិស័យអប់រំរបស់ គ.វ.អ. បង្ហាញលទ្ធផលផ្លែផ្កា លើកកម្ពស់គុណភាពសិក្សានៅសាលាគោលដៅក្នុងតំបន់ ៥
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

វិធានការគន្លឹះក្នុងវិស័យអប់រំរបស់ គ.វ.អ. បង្ហាញលទ្ធផលផ្លែផ្កា លើកកម្ពស់គុណភាពសិក្សានៅសាលាគោលដៅក្នុងតំបន់ ៥

 វិធានការគន្លឹះក្នុងវិស័យអប់រំរបស់ គ.វ.អ. បង្ហាញលទ្ធផលផ្លែផ្កា លើកកម្ពស់គុណភាពសិក្សានៅសាលាគោលដៅក្នុងតំបន់ ៥


កំពង់ចាម៖ លទ្ធផលនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់លេខាធិការដ្ឋាន គ.វ.អ. នៅតាមសាលារៀនគោលដៅក្នុងតំបន់ ៥ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកលើកកម្ពស់គុណភាពអប់រំ កែលម្អសមិទ្ធផលសិក្សារបស់សិស្ស និងពង្រឹងការគ្រប់គ្រងសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គ.វ.អ. បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ល្អៗ ស្តីពីការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ សម្រាប់សាលារៀនគោលដៅក្នុងតំបន់ ៥ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សាលាផ្ការីក អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណ ៣៧០នាក់។
តំបន់ ៥ មានសាលារៀនគោលដៅសរុប ២៧សាលា ស្ថិតក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ការអនុវត្តវិធានការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថ និងកម្មវិធីរៀនបន្ថែម ២ម៉ោងដោយឥតគិតថ្លៃ បានធ្វើឱ្យអត្រាប្រឡងជាប់មធ្យមភាគកើនឡើងស្ទើរគ្រប់សាលាគោលដៅ។

ជាមួយគ្នានេះ ការពង្រឹងអភិបាលកិច្ចសាលារៀន បានជួយឱ្យសាលាចំនួន ១១ ទទួលបានជ័យលាភីពានរង្វាន់សាលារៀនគំរូ និងទទួលបានប័ណ្ណសរសើរចំនួន ២ ដែលជាសក្ខីភាពបញ្ជាក់ពីការអភិវឌ្ឍគុណភាពអប់រំ និងការគ្រប់គ្រងសាលាប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ រហូតទទួលបានលទ្ធផលជាក់ស្តែង និងបានជំរុញឱ្យសហគមន៍ អាណាព្យាបាល និងសាលារៀនមានកិច្ចសហការកាន់តែជិតស្និទ្ធក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស។

គួរបញ្ជាក់ថា កិច្ចប្រជុំតំបន់ ៥ នេះ គឺជាកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍លើកចុងក្រោយ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ បច្ចុប្បន្ន សាលារៀនគោលដៅរបស់ គ.វ.អ. សរុប ១៦១សាលា នៅទូទាំងប្រទេស កំពុងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលបាននាំមកនូវការកែលម្អគុណភាពសិក្សា បង្កើនអត្រាប្រឡងជាប់ និងជំរុញឱ្យសហគមន៍ចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍសាលារៀន និងវិស័យអប់រំជាតិ។
ដោយ÷កុល សារត្ន័ សហការី សាព័ត៌មាន រស្មីញ៉ូស៍ ប្រចាំ ខេត្ត ស្ទឹងត្រែង។









Post a Comment (0)
Previous Post Next Post