ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីគ្រឿងញៀន ៥គោលដៅ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ដកហូតគ្រឿងញៀន និងវត្ថុតាងជាច្រើន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីគ្រឿងញៀន ៥គោលដៅ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ដកហូតគ្រឿងញៀន និងវត្ថុតាងជាច្រើន

 ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីគ្រឿងញៀន ៥គោលដៅ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ដកហូតគ្រឿងញៀន និងវត្ថុតាងជាច្រើន


ខេត្តស្ទឹងត្រែង ៖
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនួន ៥គោលដៅផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៧នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងដកហូតគ្រឿងញៀន ព្រមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើន។

ប្រតិបត្តិការនេះ បានអនុវត្តចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ទោ សារីបុត្ត សត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ជនសង្ស័យទាំង ១៧នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន ៥កញ្ចប់ (១កញ្ចប់ធំ និង៤កញ្ចប់តូច) គ្រឿងញៀនប្រភេទគ្រាប់ចំនួន ១៤៥គ្រាប់ (ត្រូវទឹករលាយចូលគ្នា) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង រថយន្ត ១គ្រឿង ម៉ូតូ ១២គ្រឿង និងទូរស័ព្ទដៃ ១៧គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ក្រៅពីការបង្ក្រាបបទល្មើសគ្រឿងញៀន សមត្ថកិច្ចក៏បានរកឃើញម៉ូតូចំនួន ២គ្រឿង ដែលជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។ បន្ទាប់ពីផ្ទៀងផ្ទាត់ និងបំពេញនីតិវិធីរួច ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានប្រគល់ម៉ូតូទាំងពីរគ្រឿងជូនម្ចាស់ដើមវិញ ដើម្បីធានាការការពារទ្រព្យសម្បត្តិ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួក និងមេក្លោងពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ស្របតាមយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

អត្ថបទ៖ កុល សារត្ន័ សហការី សារព័ត៌មាន MRR News ប្រចាំខេត្តស្ទឹងត្រែង

















Post a Comment (0)
Previous Post Next Post