លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

 លោកបណ្ឌិតជា មុនីឫទ្ធិ៖   គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន


ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្លូវជាតិលេខ៧ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តភាគឦសាន និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការស្តារ និងលើកកម្រិតគុណភាពផ្លូវនេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។



លើសពីតម្លៃសេដ្ឋកិច្ច គម្រោងនេះក៏ជានិមិត្តរូបនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំនិតផ្តួចផ្តេីមខ្សែក្រវាត់និងផ្លូវ និង រួមគ្នា កសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់ រដូវកាល ក្នុងយុគសម័យថ្មី។ វាបង្ហាញឱ្យឃើញថា ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈសមិទ្ធផលជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនកម្ពុជា។



តាមរយៈ គម្រោងនេះ លោកបណ្ឌិតជឿជាក់ថា គម្រោងនេះ គឺជាសក្ខីភាពថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសហគមន៍ដែលមានអនាគតរួម ដើម្បីនាំមកនូវវិបុលភាព និងសុខុមាលភាពជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តមវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)» ដែលជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លាពីរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទាំងប្រទេស៕





Post a Comment (0)
Previous Post Next Post