ក្រុមការងារអាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខមន្ត្រីម្នាក់ ដែលកំពុងសម្រាកព្យាបាលក្រោយវះកាត់សរសៃក្បាលជង្គង់

 ក្រុមការងារអាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខមន្ត្រីម្នាក់ ដែលកំពុងសម្រាកព្យាបាលក្រោយវះកាត់សរសៃក្បាលជង្គង់


ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បានចាត់ក្រុមការងារ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ សុខ សាវី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្រោយធ្វើការវះកាត់សរសៃក្បាលជង្គង់ នៅមន្ទីរពេទ្យកាល់ម៉ែត។


ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាសរុបចំនួន ២,៥០០,០០០រៀល ទៅប្រគល់ជូនជាអំណោយសួរសុខទុក្ខ និងជួយសម្រួលដល់ការព្យាបាល។

ថវិកាដែលបាននាំយកទៅឧបត្ថម្ភនេះ រួមមាន៖ ថវិកាចំនួន ១,៥០០,០០០រៀល ដែលបានមកពីការចូលរួមរបស់នាយ-នាយរង និងមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ ក្នុងស្មារតីសាមគ្គីភាព និងថវិកាចំនួន ១,០០០,០០០រៀល ជាថវិកាឧបត្ថម្ភរបស់លោកអភិបាលខណ្ឌដូនពេញ។


សកម្មភាពនេះបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការជួយគ្នាទៅវិញទៅមករបស់មន្ត្រី និងថ្នាក់ដឹកនាំចំពោះសមាជិកដែលកំពុងជួបប្រទះបញ្ហាសុខភាព៕