អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ

 អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ


ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ បន្ទាប់ពីបានទទួលព័ត៌មាន និងឃើញការផ្សព្វផ្សាយតាមបណ្ដាញសង្គម។


ករណីនេះបានកើតឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តច្បារអំពៅ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។


ក្រោយទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកអត្តសញ្ញាណ និងទីតាំងរបស់ក្រុមជនសង្ស័យយកមកចាត់ការតាមច្បាប់។

ជាលទ្ធផល នៅវេលាម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កូយ សំណាង ហៅ ណាង ភេទប្រុស អាយុ៣២ឆ្នាំ និងបានបញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។


តាមការសាកសួរជំនាញ ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅទីតាំងខាងលើប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក បក្ខពួកដែលកំពុងរត់គេចខ្លួន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕


Post a Comment (0)
Previous Post Next Post