សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

 សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រគល់សម្ភារៈកីឡា «កញ្ចប់ Panda» ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។


ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ បានថ្លែងរំលេចថា ការសហការយ៉ាងសកម្មរវាងអង្គការសង្គមស៊ីវិល ដែលបានរួមចំណែកបង្កើនការយោគយល់គ្នា ការជឿទុកចិត្ត និងមិត្តភាពរវាងប្រជាជន និងប្រជាជន។ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានចូលរួមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដោយវាយតម្លៃថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនសម្រេចបានសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេង និងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់កម្ពុជា។


លោកស្រី Wang Yahui បញ្ជាក់ថា មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីអនុវត្តគម្រោងនានាដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជន និងពង្រឹងមិត្តភាពកម្ពុជា-ចិន។ លោកស្រីបន្ថែមថា ការគាំទ្រផ្នែកអប់រំ និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងអនាគតរួម និងជាស្ពានភ្ជាប់ទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

លោក ប៉ែន សាត នាយក សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញក៏ដូចជាសិស្សានុសិស្សទាំងអស់  បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល, មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ, និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានឧបត្ថម្ភកញ្ចប់សម្ភារៈកីឡា Panda ដល់សាលារៀន។ អំណោយនេះជាការលើកទឹកចិត្តដ៏មានតម្លៃក្នុងការលើកកម្ពស់សុខភាព និងកាយអប់រំស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ព្រមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕


















Post a Comment (0)
Previous Post Next Post