កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ ដោយជោគជ័យ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ ដោយជោគជ័យ

 កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ ដោយជោគជ័យ


ភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយជោគជ័យ។

ក្នុងរយៈពេលនៃការប្រឡង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្មជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រឡង ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល គណៈមេប្រយោគ និងអ្នកពាក់ព័ន្ធទាំងអស់។

វត្តមានរបស់កងរាជអាវុធហត្ថនៅតាមមណ្ឌលប្រឡង បានរួមចំណែកក្នុងការទប់ស្កាត់ និងបង្ការរាល់បាតុភាពមិនប្រក្រតីដែលអាចកើតមាន ព្រមទាំងជួយរក្សាបរិយាកាសស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពយុត្តិធម៌។

តាមរយៈការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយសុវត្ថិភាព ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ និងបរិយាកាសល្អប្រសើរ។

ការចូលរួមនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កងរាជអាវុធហត្ថ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគាំទ្រដល់ដំណើរការអប់រំ ដើម្បីបង្កើតបរិយាកាសប្រឡងប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព សម្រាប់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់។








































Post a Comment (0)
Previous Post Next Post