កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training លើកកម្ពស់សុខភាព និងកាយសម្បទា
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training លើកកម្ពស់សុខភាព និងកាយសម្បទា

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training លើកកម្ពស់សុខភាព និងកាយសម្បទា


ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញដោយស្មារតីសាមគ្គីភាព។

សកម្មភាពនេះ គឺជាសប្តាហ៍ទី២ហើយ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព កាយសម្បទា និងជំរុញឱ្យប្រជាពលរដ្ឋមានទម្លាប់ហាត់ប្រាណជាប្រចាំ។

ក្នុងកម្មវិធីនេះ មានការហាត់ប្រាណជាច្រើនប្រភេទ រួមមាន Functional Training, Advance Training និង Hyrox Workout ដែលផ្តោតលើការពង្រឹងកម្លាំងរាងកាយ ភាពរហ័សរហួន ការស៊ូទ្រាំ និងសមត្ថភាពរាងកាយទាំងមូល។

ក្រៅពីជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យកាន់តែរឹងមាំ ការហាត់ប្រាណរួមគ្នានេះ ក៏បានចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងល្អ ភាពជិតស្និទ្ធ និងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

តាមរយៈសកម្មភាពកីឡានេះ ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹង និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុខភាព ព្រមទាំងរួមចំណែកកសាងសហគមន៍មួយដែលមានសុខភាពល្អ សកម្ម និងរឹងមាំ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងបន្តរៀបចំសកម្មភាពហាត់កីឡាបែបនេះជាប្រចាំនៅចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមហាត់ប្រាណ និងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមហាត់ប្រាណជាមួយគ្នា ដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងបង្កើនចំណងមិត្តភាពក្នុងសហគមន៍។























Post a Comment (0)
Previous Post Next Post