ព្រឹត្តិការណ៍ខួប៧០ឆ្នាំ នៃទំនាក់ទំនង រវាងកម្ពុជានិងឡាវបង្ហាញភាពរីកចម្រើនខ្ពស់លើ គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍

 ព្រឹត្តិការណ៍ខួប៧០ឆ្នាំ នៃទំនាក់ទំនង រវាងកម្ពុជានិងឡាវបង្ហាញភាពរីកចម្រើនខ្ពស់លើ គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ 

ខេត្តស្ទឹងត្រែង-ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា និងក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍នៃសាធារណៈរដ្ឋប្រជាមានិតឡាវបានរួមគ្នាបើកព្រឹត្តិការណ៍អបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំង២ដើម្បីបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។

ក្នុងព្រឹត្តិការណ៍អបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវធ្វើឡើងនៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ខែតុលាឆ្នាំ២០២៦ឯកឧត្តមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ក្នុងយុទ្ធនាការ៥ថ្ងៃនេះប្រទេសទាំង២បានរួមគ្នាអនុវត្តតាមទិសស្លោកដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺទេសចរណ៍ដើម្បីទាំងអស់គ្នានឹងទាំងអស់គ្នាដើម្បីទេសចរណ៍ទីពីអនុវត្តតាមទិសស្លោករបស់សម្ដេចមហាបវរធិបតីគឺទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព។

 ឯកឧត្តមសរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ដែរថា៖ក្នុងរយៈពេលជាង២ឆ្នាំមកនេះខេត្តស្ទឹងត្រែងបានបើកព្រឹត្តការណ៍ធំៗជាច្រើនលើកមកហើយ ដូចជាព្រឹត្តិការណ៍ប្រពៃណីអ៊ុំទូកកៃយ៉ាក់ ព្រឹត្តិការណ៍ធាក់ស៊ីក្លូ ភ្នំពេញស្ទឹងត្រែង ព្រឹត្តិការណ៍ខារ៉ាវ៉ាន់ធួ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ហើយលើកនេះព្រឹត្តិការណ៍ខួបលើកទី៧០ឆ្នាំ។
 លោកជំទាវ សួនសវ៉ាន់វីញ៉ាកេត រដ្ឋមន្ត្រីក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍នៃសាធារណៈរដ្ឋប្រជាមានិតឡាវមានប្រសាសន៍ដែរថា៖ព្រឹត្តិការណ៍អបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នេះពិតជាបានបង្ហាញពីការរួមគ្នាពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងឡាវ ព្រមទាំងបានផ្សេព្វផ្សាយនូវសក្តានុពល ទេសចរណ៍ជាចម្បង។

លោកជំទាវមានប្រសាសន៍បន្តថា សំខាន់ជាងនេះ ប្រទេសទាំងពីបានរួមគ្នាជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សូនញ្ជាក់ថា៖ ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក្រសួងទេសចរណ៍ កម្ពុជានិងឡាវ បានរៀបចំតាំងបង្ហាញ នៅផលិតផលទេចរណ៍ ស្តង់ម្ហូបអាហារ ស្តង់លក់ផលិតផល ភោគផលកសិកម្មនិងធ្វើដំណើររួមគ្នាទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗក្នុងខេត្តផងដែរ៕
ដោយ÷ កុល សារត្ន័ សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង ថ្ងៃទី  ១៩តុលាឆ្នាំ ២០២៦