ថ្ងៃទី៣! យុវជន យុវនារី បន្តអញ្ជើញមកទទួល និងដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦

 

ថ្ងៃទី៣! យុវជន យុវនារី បន្តអញ្ជើញមកទទួល និងដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦


ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ យុវជន និងយុវនារីដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានបន្តអញ្ជើញមកទទួល និងដាក់ពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។

តាមទិដ្ឋភាពជាក់ស្តែង ការទទួល និងដាក់ពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានយុវជន និងយុវនារីបន្តចូលរួមជាបន្តបន្ទាប់ ព្រមទាំងបង្ហាញនូវស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការចូលរួមបំពេញកាតព្វកិច្ចចំពោះជាតិ។

ការទទួលពាក្យសុំស្ម័គ្រចិត្ត ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខណៈការដាក់ពាក្យ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

សម្រាប់ពេលវេលាបម្រើការងារ ការទទួលពាក្យ និងដាក់ពាក្យធ្វើឡើងនៅពេលព្រឹក ចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។

ការចូលរួមស្ម័គ្រចិត្តរបស់យុវជន និងយុវនារី គឺជាការចូលរួមបំពេញកាតព្វកិច្ចតាមរយៈឆន្ទៈ និងស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមបម្រើជាតិ និងបង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈការហ្វឹកហាត់ និងវិន័យយោធា។

ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ 🇰🇭🫡💪🏻

















.