ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តជួយឧបត្ថម្ភគ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា
ខេត្តកណ្តាល៖ ដោយក្តីគោរព និងមិនបំភ្លេចចំពោះអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសារលោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលបានទទួលមរណភាពកន្លងមក។
លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត គឺជាអតីតអ្នកធ្លាប់រួមការងារជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាសម័យរដ្ឋកម្ពុជា។ បន្ទាប់ពីលោកបានទទួលមរណភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់ក្រុមគ្រួសាររបស់លោក ដោយផ្តល់ថវិកាចំនួន ២០ម៉ឺនរៀល និងអង្ករ ០២ការុង ក្នុងមួយខែ។
ជាក់ស្តែង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមការងារ នាំយកអំណោយជាអង្ករ និងថវិកា ដែលជាការឧបត្ថម្ភសម្រាប់រយៈពេល ០៣ខែ ទៅប្រគល់ជូនដល់ក្រុមគ្រួសារលោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដោយផ្ទាល់នៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចេះជួយគ្នា ព្រមទាំងការមិនបំភ្លេចចំពោះអ្នកដែលធ្លាប់រួមការងារ និងរួមចំណែកក្នុងដំណាក់កាលកន្លងមក ជាពិសេសការជួយសម្រាលបន្ទុកជីវភាពរបស់ក្រុមគ្រួសារដែលកំពុងជួបការលំបាក។
ការឧបត្ថម្ភជាបន្តបន្ទាប់នេះ ក៏ជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងសាមគ្គីភាពក្នុងការជួយគ្នាទៅវិញទៅមកក្នុងសង្គមផងដែរ៕

