លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងការប្រកួតកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តតួនាទី និងភារកិច្ចតាមផែនការដែលបានកំណត់ ដើម្បីធានាឱ្យពិធីបើកការប្រកួតកីឡាជាតិទាំងពីរប្រភេទប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
ការចូលរួមរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ គឺជាផ្នែកមួយនៃការរួមចំណែកក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូកីឡា កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទស្សនាពិធីដ៏អធិកអធមនេះ៕





















