ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាតេក្វាន់ដូ Korean Ambassador's Cup 2026 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

 ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាតេក្វាន់ដូ Korean Ambassador's Cup 2026 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ភ្នំពេញ៖ នៅវេលាម៉ោង ៤:០០នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ «Korean Ambassador's Cup Taekwondo Competition 2026» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជាការបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈវិស័យកីឡា ព្រមទាំងជាការរួមចំណែកលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូនៅកម្ពុជា។

ការប្រកួតនេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់កីឡាករ កីឡាការិនី ក្នុងការបង្ហាញសមត្ថភាព បច្ចេកទេស ទេពកោសល្យ និងបទពិសោធន៍ប្រកួតប្រជែង ព្រមទាំងពង្រឹងស្មារតីកីឡា សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។