ពលរដ្ឋសំណូមពរអាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងហ្គេមណេត និងល្បែងស៊ីសងអនឡាញជាច្រើនកន្លែងក្នុងខណ្ឌដូនពេញ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ពលរដ្ឋសំណូមពរអាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងហ្គេមណេត និងល្បែងស៊ីសងអនឡាញជាច្រើនកន្លែងក្នុងខណ្ឌដូនពេញ

 ពលរដ្ឋសំណូមពរអាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងហ្គេមណេត និងល្បែងស៊ីសងអនឡាញជាច្រើនកន្លែងក្នុងខណ្ឌដូនពេញ


(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានសម្ដែងការព្រួយបារម្ភ និងដាក់សំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងនគរបាល និងអាជ្ញាធររាជធានីភ្នំពេញ ឱ្យចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងហ្គេមណេត និងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដែលកំពុងបើកដំណើរការនៅតាមចំណុចមួយចំនួនក្នុងទឹកដីខណ្ឌដូនពេញ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលត្រូវបានគេសង្ស័យថា មានការបើកល្បែងស៊ីសងតាមអនឡាញ និងហ្គេមណេតខុសច្បាប់ មានដូចជា៖
+ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលត្រូវបានគេរាយការណ៍ថា បើកដំណើរការហ្គេមណេត និងល្បែងអនឡាញគ្រប់ប្រភេទ។
+ ទីតាំងទី២ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ជិតកន្លែងលក់ម្ជូរ ១៦៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលប្រជាពលរដ្ឋអះអាងថា មានសកម្មភាពល្បែងណេតអនឡាញ។
+ ទីតាំងទី៣ គឺទូបាញ់ត្រីចំនួន៥ទូ ដែលបង្កប់នៅជាន់ខាងលើនៃផ្សារសូរិយា ក្នុងខណ្ឌដូនពេញ។
÷ទីតាំងទី៤ ល្បែងស៊ីសងតាមអ៊ីនធឺណេតកន្លែងស្ថិតនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រៅពីនេះ នៅមានទីតាំងជាច្រើនទៀត ពាក់ព័ន្ធនឹងឡូតូ និងជល់មាន់តាមប្រព័ន្ធអនឡាញ នៅតំបន់ក្រោយវត្តដំដែក សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការបើកល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ អាចបង្កឱ្យកើតមានបញ្ហាសង្គមជាច្រើន ដូចជា ក្មេងទំនើង អំពើហិង្សា ចោរកម្ម ការប្រើប្រាស់គ្រឿងញៀន និងអសន្តិសុខក្នុងមូលដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច និងបាត់បង់ភាពកក់ក្ដៅក្នុងមូលដ្ឋាន។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់អភិបាលរាជធានី-ខេត្តទាំង២៥ ឱ្យពង្រឹងការបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងការជួញដូរ ឬចែកចាយសារធាតុញៀនខុសច្បាប់នៅទូទាំងប្រទេស ដោយមិនមានការលើកលែងឡើយ។

យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ជំពូកទី៣ ស្ដីពីទោសប្បញ្ញត្តិ មាត្រា៥ បានកំណត់ថា អ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារល្បែងស៊ីសង អាចប្រឈមនឹងការផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់២០លានរៀល និងអាចជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំទៅលើលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យចាត់កម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង និងអនុវត្តវិធានការច្បាប់លើទីតាំងទាំងនោះ។

ប្រជាពលរដ្ឋអះអាងថា ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មិនត្រឹមតែជួយរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាព និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយនោះឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាន៕








Post a Comment (0)
Previous Post Next Post