វែកមុខឃើញហើយ! អាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធលួចវត្ថុតាងគ្រឿងញៀន ៣គីឡូក្រាម ពីទូកជនល្មើស
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

វែកមុខឃើញហើយ! អាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធលួចវត្ថុតាងគ្រឿងញៀន ៣គីឡូក្រាម ពីទូកជនល្មើស

 វែកមុខឃើញហើយ! អាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធលួចវត្ថុតាងគ្រឿងញៀន ៣គីឡូក្រាម ពីទូកជនល្មើស


ខេត្តស្ទឹងត្រែង ៖
កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការលួចយកវត្ថុតាងគ្រឿងញៀនចំនួន ៣កញ្ចប់ធំ (ប្រហាក់ប្រហែល ៣គីឡូក្រាម) ពីទូករបស់ជនសង្ស័យ ដែលបានរត់គេចខ្លួនក្រោយប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំ នៅលើដងទន្លេមេគង្គ។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំឱ្យកម្លាំងអាវុធហត្ថពង្រឹងការល្បាត ការពួនស្ទាក់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន។


ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង ណាត អាយុ ៤២ឆ្នាំ មុខរបរនេសាទ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា បុគ្គលរូបនេះបានលួចយកវត្ថុតាងគ្រឿងញៀនពីទូកជនល្មើស។

តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំ នៅចំណុចកន្ទុយកោះហឹប ឃុំអូរស្វាយ។ ក្នុងពេលព្យាយាមរត់គេច ទូករបស់ជនសង្ស័យបានបុកជាមួយទូកអ្នកនេសាទ មុនពេលជនល្មើសរត់គេចខ្លួន ដោយបន្សល់ទុកទូក និងវត្ថុតាងនៅកន្លែងកើតហេតុ។


ក្រោយប្រតិបត្តិការ សមត្ថកិច្ចបានសង្ស័យថា វត្ថុតាងអាចមានការបាត់បង់ ដោយសារមានមនុស្សក្រៅចូលទៅជិតទីតាំងកើតហេតុ។ តាមរយៈការស្រាវជ្រាវ និងសាកសួរក្រុមអ្នកនេសាទនៅជុំវិញទីតាំង សមត្ថកិច្ចបានរកឃើញតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនពីទូកជនល្មើស។ ក្រោយការឆែកឆេរ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំនួន ៣កញ្ចប់ធំ ដែលជនសង្ស័យលាក់ទុក និងបានឃាត់ខ្លួនតែម្តង។

គួរបញ្ជាក់ថា ក្នុងការពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានអភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការ សមត្ថកិច្ចបានរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣៧កញ្ចប់ធំ មានទម្ងន់សរុប ៣៧,៧១១.៧ក្រាម (ជិត ៣៨គីឡូក្រាម)។ បន្ទាប់ពីដកហូតគ្រឿងញៀនបន្ថែមពីជនសង្ស័យ ឡេង ណាត ចំនួន ៣កញ្ចប់ធំ ទម្ងន់សរុបវត្ថុតាងបានកើនដល់ ៤០កញ្ចប់ធំ ប្រហាក់ប្រហែល ៤០គីឡូក្រាម។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកតាមនីតិវិធី ខណៈកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោង និងបក្ខពួកដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយលោកកុល សារត្ន័






Post a Comment (0)
Previous Post Next Post