ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីចូលរួមថែរក្សា និងលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញពីការចូលរួមចំណែកក្នុងសកម្មភាពសាសនា និងសង្គមរបស់ថ្នាក់ដឹកនាំ និងក្រុមការងារ។
ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារ បានប្រគេនទៀនព្រះវស្សា ថវិកា និងទេយ្យវត្ថុផ្សេងៗជាច្រើនមុខ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលព្រះសង្ឃគង់ចាំព្រះវស្សា។
សកម្មភាពនេះក៏ជាការចូលរួមលើកកម្ពស់វប្បធម៌ ប្រពៃណី និងសាសនា ព្រមទាំងបន្តបណ្តុះស្មារតីសាមគ្គីភាព និងការចូលរួមក្នុងសកម្មភាពសង្គម ស្របតាមប្រពៃណីដ៏ល្អផូរផង់របស់ប្រជាពលរដ្ឋខ្មែរ។




















