ទិដ្ឋភាពពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តអរុណវត្តី ក្នុងសង្កាត់ត្រពាំងក្រសាំង

ទិដ្ឋភាពពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តអរុណវត្តី ក្នុងសង្កាត់ត្រពាំងក្រសាំង


ភ្នំពេញ៖
នៅថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បាននាំគ្នាចូលរួមពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តអរុណវត្តី ស្ថិតក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង រាជធានីភ្នំពេញ ដោយបង្ហាញពីការរួមចំណែកថែរក្សា និងលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរដែលមានតាំងពីបុរាណកាលមក។

ពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តអរុណវត្តី គឺជាថ្ងៃដំបូងនៃពិធីកាន់បិណ្ឌ ហើយជាវេនរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងអណ្ដូង និងភូមិសាមគ្គី៤ ដែលបានចូលរួមរៀបចំចង្ហាន់ និងទេយ្យទាន ដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ព្រមទាំងញាតិការដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសនេះ ក៏មានវត្តមានលោក កុយ ចាន់ថន អនុគណៈពង្រឹងក្នុងសង្កាត់ត្រពាំងក្រសាំង ព្រមទាំងក្រុមការងារ បានចូលរួមក្នុងពិធីកាន់បិណ្ឌ១ ដោយក្តីសោមនស្សរីករាយ និងរួមចំណែកលើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើន បាននាំយកនំចំណី ចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ មកប្រគេនព្រះសង្ឃ ដើម្បីចូលរួមធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសមហាកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិមិត្តដែលបានទទួលមរណភាព។

ពិធីបុណ្យកាន់បិណ្ឌ គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពុទ្ធបរិស័ទ ដែលមានឱកាសជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ព្រមទាំងបានចូលរួមក្នុងការធ្វើបុណ្យទាន សន្សំកុសល និងថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងសុវត្ថិភាពគ្រប់ពេលវេលា ជាពិសេសសូមមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ទីវត្តអារាម និងត្រឡប់ទៅកាន់លំនៅឋានវិញ៕