«បទសម្ភាសន៍ពិសេសជាមួយលោកបណ្ឌិត កៅ គឹមហួន»រំពឹងថា រដ្ឋសមាជិកអាស៊ានទាំងអស់នឹងអាចចូលជាសមាជិកអង្គការ APEC
នាពេលថ្មីៗកន្លងទៅនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ដល់បទសម្ភាសន៍ពិសេសដល់កម្មវិធី«កិច្ចសម្ភាសន៍ជាន់ខ្ពស់»នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជិតនឹងប្រព្រឹត្តទៅនៅក្រុង សិនជិនប្រទេសចិន ។ ក្នុងនាមជាអ្នកសង្កេតការណ៍មួយរបស់កិច្ចប្រជុំAPEC តើលេខាធិការដ្ឋានអាស៊ានយល់ដឹងយ៉ាងណាចំពោះប្រធានបទ “ការកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក និងជំរុញវិបុលភាពរួម” ?លោក កៅ គឹមហួនបានបញ្ជាក់ថា ក្នុងចំណោមប្រទេសសមាជិកទាំង១១របស់អាស៊ាន មានប្រទេសចំនួន៧ ក៏ជាសមាជិកអង្គការAPECផងដែរ។ ខ្ញុំរំពឹងថា នាពេលអនាគត សមាជិកអាស៊ានទាំងអស់នឹងអាចចូលជាសមាជិកអង្គការAPEC។លោកបានគូសបញ្ជាក់ថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល ។ដូច្នេះ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ទិសដៅបើកចំហ និងរក្សានិន្នាការបើកទូលាយខាងពាណិជ្ជកម្ម ។ ជាមួយគ្នានេះ ការច្នៃប្រឌិតថ្មីក៏មានសារសំខាន់ដូចគ្នាដែរ ដោយបច្ចេកវិទ្យាគឺជាកម្លាំងជំរុញស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងអនាគត។ លោកបានបន្តថា នៅពេលយើងថ្លែងអំពីការបើកចំហ និងការច្នៃប្រឌិតថ្មី យើងក៏ត្រូវពិភាក្សាអំពីបញ្ហាថាតើធ្វើយ៉ាងម៉េច ទើបអាចសម្រេចបាននូវវិបុលភាពរួមក្នុងតំបន់នេះផងដែរ។ យើងត្រូវគិតពិចារណាថា តើធ្វើយ៉ាងណាអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា ៕

