« កិច្ចប្រជុំ​តុមូល​ឯកអគ្គរាជ/រដ្ឋទូតនិង CEO APEC » បើកធ្វើ​នៅ​ក្រុង Shenzhen

 «  កិច្ចប្រជុំ​តុមូល​ឯកអគ្គរាជ/រដ្ឋទូតនិង CEO APEC » បើកធ្វើ​នៅ​ក្រុង Shenzhen

នៅថ្ងៃទី ១៥ ខែ​វិច្ឆិកា  ​​«  កិច្ចប្រជុំ​តុមូល​ឯកអគ្គរាជ/រដ្ឋទូតនិង CEO APEC » ​ដែល​រៀបចំ​ដោយ​​មជ្ឈមណ្ឌល​កម្មវិធី​ហិរញ្ញវត្ថុ​នៃអគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិន​ (CMG)  បាន​បើកធ្វើ​នៅ​ក្រុង Shenzhen  ​​ក្រោមប្រធានបទ “ ​ចែករំលែក​កាលានុវត្តភាព​នៃការបើកទូលាយ ​​សម្រេច​ការផ្តល់ផលប្រយោជន៍​ឈ្នះ-ឈ្នះ ”   ​ក្នុង​​គោលបំណង​​កសាង​វេទិកា​សន្ទនា​និង​ផ្លាស់ប្តូរ​បទពិសោធ​​មួយ​សម្រាប់​​អង្គភាព​សេដ្ឋកិច្ច​នៃ​សមាជិក​អង្គការ​ APEC ​និង​សហគ្រាស​ចិន​។

         លោក Shen Haixiong  ​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិន​ (CMG)  បាន​ថ្លែង​ថា  ​​​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិន​ (CMG)  ជា​សាក្សី​និងជា​អ្នក​​កត់ត្រា​​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិកផង​  ​ហើយ​ក៏​ជាអ្នក​ចូលរួម​និងអ្នក​គាំទ្រ​ផង​។ ​ CMG ​​បាន​រៀបរាប់​យ៉ាង​​សកម្ម​​ចំពោះ​​រឿងរ៉ាវ​ទាក់ទិន​នឹង​​​កិច្ចសហប្រតិបត្តិការ​អាស៊ី​-ប៉ាស៊ីហ្វិក​​​  ​បាន​ផលិត​​កម្មវិធីល្អ​ៗ​​យ៉ាង​ច្រើន​ដែលបាន​ចាក់ផ្សាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អង្គភាព​​​សេដ្ឋកិច្ច​នៃ​សមាជិក​​​អង្គការ APEC ​ ​,  ​បាន​គាំទ្រ​ការអភិវឌ្ឍ​បែប​​ច្នៃប្រឌិតថ្មី​នៃ​អាស៊ី​-ប៉ាស៊ីហ្វិក ​ព្រមទាំង​​ប្រើប្រាស់​បច្ចេកវិទ្យាថ្មី ​ដើម្បី​ជំរុញ​​ម៉ាកយីហោ​ចិន​ចូល​​ទីផ្សារអន្តរជាតិ  ​​ដើម្បី​ឱ្យ​ភាគីនានា​អាច​ចែក​រំលែក​នូវ​​ផលលាភ​​នៃ​ការអភិវឌ្ឍ​របស់​ចិន  ​,   ​ក៏​ដូចជា​​​ធ្វើ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ​​ដើម្បី​បង្កើន​ការយល់ដឹង​ពី​គ្នា​។ ​​សង្ឃឹម​ថា  ​ ​តាមរយៈ​​កិច្ច​ប្រជុំ​តុមូល​លើកនេះ​​នឹងបង្កើន​កិច្ចសហប្រតិបត្តិការ​និង​ទំនុកចិត្ត​គ្នា ​ ,  ​CMG ​មានឆន្ទៈ​ពួតដៃជាមួយ​មជ្ឈដ្ឋាន​នានា  ​​ដើម្បី​រួមចំណែក​ក្នុងការ​កសាង​​សហគមន៍​ជោគវាសនា​រួម​​អាស៊ី​-ប៉ាស៊ីហ្វិក ​និង​វិបុលភាពរួម។​

          គួរ​បញ្ជាក់ថា ​​កិច្ច​ប្រជុំ​តុ​មូល​​​​ជា​សកម្មភាព​សំខាន់​ផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយ​​ដែល​ធ្វើឡើង​​មុនគេ​បង្អស់​ក្នុង​សប្តាហ៍​​កិច្ចប្រជុំ​​កំពូល​​អង្គការ​ APEC ​​​​ឆ្នាំ​២០២៦  ​។ ​​ភ្ញៀវកិត្តិយស​ប្រហែល ៨០ ​នាក់​បានចូលរួម​កិច្ចប្រជុំ​​តុមូលនេះ​ដែល​បូក​រួមទាំង​​តំណាង​​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិន​ (CMG)   ​ក្រុម​ប្រឹក្សា​ចិន​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ  ​​​ទីប្រឹក្សា​ស្ថានទូត​​អង្គភាព​​សេដ្ឋកិច្ច​នៃ​សមាជិក​អង្គការ​  APEC ​​ប្រចាំនៅចិន​  ​តំណាង​សហគ្រាស​ជាតិនិងអន្តរជាតិ ព្រមទាំង​​អ្នកទទួល​ខុសត្រូវ​នៃ​សភា​ពាណិជ្ជកម្ម​នៃ​​​ប្រទេស​មួយចំនួន​៕​​