កម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងក្រៅពីការពារទឹកដីមកជួយប្រមូលផលស្រូវកសិករ
ខេត្តស្ទឹងត្រែង-កម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីសម្រាលការលំបាក និងកាត់បន្ថយការចំណាយថវិការបស់កសិករ ព្រមទាំងដើម្បីទប់ស្កាត់បានការខូចខាតផលស្រូវក្នុងរដូវស្រូវទុំ ។ លោកបន្តថា កងទ័ពកើតចេញពីប្រជាជន ត្រូវតែបម្រើប្រជាជន គ្រប់កាលៈទេសៈ ទាំងក្នុងពេលមានគ្រោះមហន្តរាយដោយធម្មជាតិ ការជួបភាពលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្តី ហើយកិច្ចការងារស្នូលក៍ត្រូវបានពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ» ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិ ។
លោកស្រីចាន់វណ្ណៈ កសិករម្ចាស់ស្រែបានសម្តែងនូវក្តីរំភើប ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់វីរកងទ័ពមិនត្រឹមតែលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីនោះទេ បានរួមកម្លាំងគ្នាមកជួយប្រមូលផលស្រូវ ដល់កសិករបានទាន់ពេលវេលាបន្ថែមទៀត។
លោកស្រីចាត់ទុកថា នេះជាគំរូល្អដែលបង្ហាញពីទឹកចិត្តស្រឡាញ់ប្រជាជន ស្រឡាញ់ជាតិហើយមកជួយដល់កសិករក្នុងគ្រាជួបការលំបាក់ ពិតជាសាក់សមជាកងទ័ពរបស់ប្រជាជនពិតប្រាកដ។
សូមបញ្ជាក់ថា៖ការចុះជួយប្រមូលផលស្រូវរយៈពេលពេញមួយថ្ងៃនេះកម្លាំងកងទ័ពប្រមាណជាង២០នាក់ជួយច្រូតកាត់បានជិត១ហិកតា ដោយមិនបាច់ឱ្យកសិករចំណាយថវិកាជួយកម្លាំងពលកម្មឡើយ ហើយបើមានកសិករផ្សេងៗទៀត ខ្វះខាតកម្លាំងសូមផ្តល់ព័ត៌មានទៅអាជ្ញាធរដែលនៅជិតបំផុត ៕
ដោយ÷កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង។









