សមិទ្ធផលថ្មីចំនួនពីរកើត ឡើងនៅលើទឹកដីខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង-អភិបាលខេត្តស្ទឹងត្រែងចាត់ទុកសមិទ្ធផលចំនួន២ដែលទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនហ័ងអាញហ្សាឡាយ (វៀតណាម) ពិតជាបានជួយអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនឱ្យមានសមត្ថិភាព និងកុមារឱ្យមានចំណេះដឹង ។ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សានិងស្ថាបនាកីឡាដ្ឋាន ក្នុងគម្រោងទឹកប្រាក់២លានដុល្លារ នៅក្រុងខេត្តស្ទឹងត្រែងថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០២៦ ឯកឧត្តមសរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖ចំណុចទាំងអស់នេះជាលទ្ធផល ស្ដែងចេញ អំពី យក ចិត្តទុកដាក់ ទៅលើកុមារនិងយុវជន ដែលជាទំពាំងស្នងឬស្សី ដើម្បីបន្តវេនដឹកនាំប្រទេសជាតិ។ឯកឧត្តមមានប្រសាសន៍ទៀតថា ការសាងសង់សមិទ្ធផលទាំងពីនេះ គឺជាការផ្ដល់នូវកាលានុវត្តភាពថ្មីនៅក្នុងវិស័យអប់រំនិងកីឡា ហើយចំណែកយុវជនបានហ្វឹកហាត់កីឡាជួយពង្រឹងនៅសមត្ថភាពរបស់ពួកគាត់។
(សំឡេង)អីចឹងការសាងសង់នៅកីឡាដ្ឋាន ស្ទឹងត្រែង ហ័ងអាញហ្សាឡាយនេះគឺជាការផ្ដល់នូវការលានុវត្តភាពថ្មី នៅកីឡាដែលជាការជួយពង្រឹងសមត្ថភាពរបស់ពួកគាត់ អនុវត្តទៅតាមប្រសាសន៍ដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលថាប្រជាជនកម្ពុជាមួយនាក់ លេងកីឡាមួយប្រភេទ។
លោកង្វៀង សួនថាំង អគ្គនាយកហ៊ុនហ័ងអាញហ្សាឡាយ (វៀតណាម)ប្រចាំខេត្តស្ទឺងត្រែងបានបញ្ជាក់ថា ការរៀបចំសាងសង់សមិទ្ធផលទាំងពីនេះ គឺយើងអនុវត្តនៅអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការរដ្ឋបាលអភិវឌ្ឍរួមគ្នា ដែលបានសន្យាកន្លងមក ។
លោកបន្តថា កិច្ចការងារនេះ មានគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងជំរុញសាលារៀនឱ្យក្លាយជាសាលាគំរូសម្រាប់កុមារ ហើយយុវជនមានសមត្ថភាពផ្នែកកីឡា ដើម្បីបំពេញវត្ថុបំណង ក្នុងការរឹតចំណងសាមគ្គីភាពគ្នាយូរអង្វែង ផងដែរ។
សូមបញ្ជាក់ថា ការសាងសង់សមិទ្ធផលទាំងពីនេះ រួមមានអគារសិក្សា ១ខ្នង មាន ៦បន្ទប់ និងអគារទីចាត់ការ១ខ្នង និងបំពាក់សម្ភារៈបរិក្ខាដើម្បីគាំទ្រដល់ការបង្រៀន ការរៀន នៅក្នុងបរិវេនសាលាបឋមសិក្សាស្ទឹងត្រែងក្រុង និងស្ថាបនាកីឡាដ្ឋានលើទីតាំងចាស់ដែលមានផ្ទៃដីជិតពីហិកតា នៅក្នុងភូមិព្រែកសសង្កាត់ក្រុងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើនឡើង ។
ដោយ÷កុល សារ័ត្ន សហការីរស្មីប្រចាំខេត្តស្ទឹងត្រែង


















