អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យយុវជនជំនាន់ទី១ប្រឹងប្រែងហ្វឹកហាត់ធ្វើជាទាហានល្អបម្រើជាតិ
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យយុវជនជំនាន់ទី១ចូលបំពេញកាតព្វយោធាដោយស្ម័គ្រចិត្ត ត្រូវអនុវត្តតាមបទបញ្ជារបស់គណៈគ្រប់គ្រងវគ្គ ធ្វើជាក្រុមយុវជនកាតព្វកិច្ច ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង សុជីវធម៌ សីលធម៌ វិន័យនិងសេចក្តីថ្លៃថ្នូរសម្រាប់បម្រើជាតិ។ ក្នុងពិធីសំណេះសំណាលនិងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ចយោធាទៅសាលាហ្វឹកហ្វឺនកងទ័ព នៅថ្ងៃទី០៤វិច្ឆិកា២០២៦ ឯកឧត្តមសរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា ការចូលបំពេញកាតព្វកិច្ចជាកងទ័ពត្រូវតែគោរពវិន័យ បទបញ្ជា របស់គណៈគ្រប់គ្រងវគ្គរបស់យើងឲ្យខាងតែបាន ព្រោះកងទ័ពគឺវិន័យនេះសំខាន់ណាស់ គ្រួសារយើងតូច គ្រួសារយើងក្រ ក៏ប៉ុន្តែគ្រួសារយើងមានវិន័យ មានសេចកថ្លៃថ្នូរ នេះគឺជាកត្តាកំណត់។
ឯកឧត្តមមានប្រសានសន៍បន្តថា នេះជាក្រិតក្រមរបស់កងទ័ពដូចនេះប្អូនៗត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ទាំងអស់គ្នា ធ្វើជានាយទាហាន ពលទាហានមួយរូប សម្រាប់បម្រើជាតិនិងនៅជុំវិញរាជរដ្ឋាភិបាលរបស់យើង (សំឡេង) អញ្ចឹងប្អូនៗត្រូវធ្វើជាគំរូ សម្រាប់ជំនាន់ជាបន្តបន្ទាប់ទៀត នៅពេលដែលប្អូនៗចប់ទៅ ប្អូនៗជំនាន់ទី២ចូល លោកគ្រូ គណៈគ្រប់គ្រងវគ្គ ប្រាកដជាសរសើរថាជំនាន់ទីមួយធ្វើបានល្អណាស់ អញ្ចឹងជំនាន់ទី២ ត្រូវធ្វើឲ្យបានល្អឬធ្វើឲ្យលើសជំនាន់ទី១ អីចឹងចូលទៅដល់ក្នុងសាលាគឺយើង ប្រើប្រាស់នៅទិសស្លោកនៅផ្ទះ ម្ដាយទៃទៃនៅព្រៃម្តាយជាមួយ។
យុវជនឆាយ លីហ្សា ស្ម័គ្រចិត្តបំពេញកាតព្វកិច្ចមកពីភូមិអន្លុងស្វាយឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ បានប្តេជ្ញាអនុវត្តតាមអនុសាស្ត្រដ៍ល្អរបស់ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្របខ្លួន ឱ្យក្លាយទៅជាវីរៈកងទ័ពមានវិន័យ មានចំណេះដឹង គ្រប់គ្រាន់ ធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយ។
សូមបញ្ជាក់ថា៖ តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី តន ឆៃមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង នៅយោធភូមិភាគទី១ មានយុវជនកាតព្វកិច្ចចំនួន៥០០នាក់ ចូលមកហ្វឹកហ្វឺកក្នុងរយៈពេល៣ខែ ក្នុងនោះសម្រាប់ខេត្តស្ទឹងត្រែង១១២នាក់ មណ្ឌលគីរី៧៨នាក់ រតនគីរី១៦៥នាក់ និងខេត្តព្រះវិហារ ១៤៥នាក់៕
ដោយ÷ កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង ។











