អភិបាលខេត្តស្ទឹងត្រែង​សំណូមពរឱ្យប្រជាពលរដ្ឋ៧៥៥គ្រួសាររៀបរយការរស់នៅឱ្យបានល្អដើម្បីសុខភាព

 អភិបាលខេត្តស្ទឹងត្រែង​សំណូមពរឱ្យប្រជាពលរដ្ឋ៧៥៥គ្រួសាររៀបរយការរស់នៅឱ្យបានល្អដើម្បីសុខភាព

 ខេត្តស្ទឹងត្រែង - អភិបាលខេត្តស្ទឹងត្រែងបានសំណូមពរឱ្យប្រជាពលរដ្ឋ   ដែលបានមកតាំង​លំនៅ​ថ្មី   ​ត្រូវរៀប​​រយនៃការរស់នៅឱ្យបានល្អ   ដើម្បីសុខភាពផងនិងបាន​រួមគ្នាអនុវត្ត​គម្រោងផ្តល់ដីការពារព្រៃហៅថា ផ ក ​​អ  របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ​ ។
       ក្នុងពិធីចែកអំណោយជាគ្រឿងបរិភោគ ឧបភោគ ជូនប្រជាពលរដ្ឋក្នុងគម្រោង ផ ក អ នៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ​ថ្ងៃទី០៤ វិច្ឆិកា​២០២៦  ឯកឧត្តមសរសុពុត្រា អភិបា​ល​ខេត្តមានប្រសាសន៍ថា​  រាជរដ្ឋភិបាលនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត បានគិតគូគ្រប់ច្រកល្ហក  ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់​​បងប្អូនមាន​ភាពប្រសើរឡើង  ស្រមតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៧នេះ ។
  ឯកឧត្តមមានប្រសាសន៍ទៀតថា ជាក់ស្តែង​​​ការសិក្សា  អាជ្ញាធររៀបចំឱ្យសាលាកត្តេយ្យ សាលាបឋមសិក្សា ​រៀនសូត្រនៅទីនេះ ចំណែកវិទ្យាល័យ  អនុវិទ្យល័យមានតាមឃុំ  ហើយសិស្សានុសិស្សរៀនថ្នាក់​សកលវិទ្យាល័យ  យើងកំពុងជជេក  ជាមួយនាយកឬនាយិកាសកលវិទ្យាល័យនៅក្នុងខេត្ត  ដើម្បីឱ្យកូនៗរបស់យើងបានរៀនបន្ត  (សំឡេង)ខ្ញុំត្រូវចរចាជាមួយសាកលវិទ្យាល័យ ដែលកំពុងមាននៅក្នុងខេត្ត ដើម្បីយកកូនៗទាំងអស់ឲ្យចូលទៅ  ទៅរៀននៅ ​សាកលវិទ្យាល័យ ដើម្បីបន្តការសិក្សា យើងមិនឲ្យដាច់ទេ ។
      លោកអ៊ាង​ ឡុញប្រជាពលរដ្ឋមកពីភូមិកំពុងព្រះឥន្ទ ឃុំស្រឡៅ២ ស្រុកឆែមខេត្តព្រះវិហារបានសំដែងការពេញចិត្ត  ចំពោះការគិតគូបានគ្រាប់ជ្រុងជ្រោយ  របស់ថ្នាក់ដឹកនាំ ព្រោះពួកគាត់មកតាំងលំនៅថ្មី មានតម្រូវការគ្រប់សេវាតែម្តង ។
         សូមបញ្ជាក់ថា៖  ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិបាលខេត្តប្រជាពលរដ្ឋកំពុងរស់នៅ ក្នុងគម្រោងផ្តល់ដីការពារព្រៃ ហៅថា ផ ក ​​អ​​ មានចំនួន៧៥៥គ្រួសារ ទទួល បាន​អំណោយជាគ្រឿងបរិភោគឧបភោគ   ក្នុងមួយគ្រួសារមាន​អង្គរ ២០គីឡូក្រាម
ចង្ក្រានមួយ ធុងចម្រោះទឹកស្អាតមួយ ទឹកបរិសុទ្ធ២កេះ  ភេជ្ជៈក្រូចឆ្មា១កេះ សម្រាប់ដោះស្រាយជីវភាពរស់នៅបន្ថែម  ។
    ដោយ÷កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង។