លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ប៊ួយ ច័ន្ទណារ៉េត ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា និងលោកស្រីឧត្តមសេនីយ៍ត្រី ផៃ សាវួន អនុប្រធានអង្គភាព និងជាប្រធានក្រុមការងារយេនឌ័រ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ប៊ួយ ច័ន្ទណារ៉េត នាយរងការិយាល័យ នៃអង្គភាពតម្រួតបទបញ្ជា ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ និងលោកស្រីឧត្តមសេនីយ៍ត្រី ផៃ សាវួន ព្រមទាំងក្រុមការងារ បាននាំយកបច្ច័យចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារសព ព្រមទាំងបង្ហាញនូវការសោកស្តាយ និងការសមានទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់មន្ត្រីមួយរូប ដែលធ្លាប់បំពេញការងារក្នុងអង្គភាព។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅវត្តសន្សំកុសល ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ប៊ួយ ច័ន្ទណារ៉េត បានទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ៕























