កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រធានាធិបតីបារាំង និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

 កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រធានាធិបតីបារាំង និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្នុងឱកាសដ៏មានសារៈសំខាន់នេះ កម្ពុជាបានទទួលវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសបារាំង ព្រមទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាច្រើនរូប។ ជាមួយគ្នានេះ ក៏មានភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមទស្សនា និងកម្សាន្តនៅភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។


ដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈ និងដាក់ពង្រាយកម្លាំងចូលរួមសហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ការចូលរួមរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សង្គម ដើម្បីរួមចំណែកធានាឱ្យដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងទទួលបានជោគជ័យ។
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦